10 Dec, 2022
កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ META Charity Association ដែលដឹកនាំដោយលោក Teng Sothea លោក Eap Samneangkhemara និង ក្រុមការងាររបស់ META Charity Association បាននាំយកនៅគ្រឿងបរិភោគ អំនោយយកទៅចែកជូន កុមារជាច្រើននាក់នៅក្នុងមណ្ឌល សមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលមានទីតាំងនៅខេត្តកណ្តាល ក្នុងប្រទេសកម្ពុជា។ META Charity Association ជាអង្គការដែលមិនរកប្រាក់ចំនេញ មិនតែប៉ុណ្ណោះអង្គការនេះតែងតែប្រមូលថវិការដោយការបរិច្ចាគពី ប្រជាជន និង សមាជិក META Charity Association ផ្ទាល់តែម្តង ហើយអង្គការនេះទិញជា គ្រឿងបរិភោគ សំលៀកបំពាក់ សម្ភារះសិក្សារ និងអាហាររូបករណ៍សម្រាប់សិស្សក្រីក្រផងដែរ។ នៅក្នុងជំនួបរវាង META Charity Association និងកុមារនៅក្នុង សមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ពិតជាបង្កើតបរិយាកាសដ៏សប្បាយរីករាយមួយ កុមារជាច្រើននៅទីនោះមកស្វាគមន៏និងស្នឹទ្ធិស្នាលជាមួយ META Charity Association ដូចជាក្រុមគ្រួសាររបស់ពួកគេអញ្ចឹង។ META Charity Association មិនបានចាត់ទុកពួកគាត់ជាកុមារធម្មតាទេ គឺចាត់ទុកពួកគាត់គឺជាធនធានដ៏ល្អរបស់ប្រទេសនាថ្ងៃខាងមុខផងដែរ ដោយជំរុញអោយពួកគាត់បន្តការសិក្សា បង្កើតកម្មវិធីថ្មីជូនពួកគាត់ដើម្បីអោយពួកគាត់បានបង្ហាញពីសមត្ថភាពរបស់ពួកគាត់មកបង្ហាញជាដើម។ ជាទូទៅរាល់បញ្ហាក្នុងគ្រួសារដែលមេគ្រួសារគាត់រកបានចំនូលតិច មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ពួកគាត់តែងតែទាក់ទងទៅអ្នកគ្រប់គ្រង់មណ្ឌលកុមារដែលមានទីតាំងនៅជិតពួកគាត់ដើម្បីពួកគាត់បានផ្ញើរកូនៗពួកគាត់នៅទីនោះអោយក្មេងៗបានរៀនសូត្រ ផ្សេងៗជាដើម។ ក្នុងនាមជាម្ចាល់សមាគមពិតណាស់គឺព្រមទទួលយកកុមារទាំងនោះដោយមិនស្ទាក់ស្ទើ និងដើរតួជាឪពុកម្តាយរបស់ពួកគាត់ដោយការមើលថែ និងផ្តល់ការស្រលាញ់ និងរៀនសូត្រ។ ក្តីបំណងរបស់ META Charity Association គឺចង់ផ្តល់ស្នាមញញឹម ដល់ពួកគាត់និងផ្តល់ភាពស្នឹទ្ធិស្នាលដល់ពួកគាត់ដោយមិនរើសអើងថាគាត់ជាអ្វី ឋានះអ្វីក៏ដោយក៏ ភាពចែករំលែកទៅពួកគាត់គឺកើតចេញពីចិត្តមេត្តារបស់ META Charity Association។ មេត្តា គឺកើតចេញពីភាពអានិត ភាពមេត្តាគឺបង្កើតបាននូវសប្បុរសមិនថាជារបស់ រឺទឹកចិត្តឡើយអោយតែយើងមានចិត្តអានិតគេ ចង់ជួយគេទោះអ្នកមិនបានជួយអ្វីដល់គេក៏ដោយក៏អ្នកបានធ្វើអំពើល្អក្នុងចិត្តអ្នករួចទៅហើយ។ ហើយទឹកចិត្តមេត្តារបស់ពួកយើងអាចបង្កើតបាននៅសេចក្តីរាប់អាន ការស្រលាញ់ មិត្តភាព និងជាជំនួយទៅដល់ភាគីមួយទៀតផងដែរ។ ជាចុងក្រោយ META Charity Association ធ្វើការថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងឡាយដែលបានបរិច្ចាគអំណោយជូនដល់អង្គការ សូមអោយម្ចាស់ជំនួយទាំងឡាយមានសំណាងល្អនិងសុខភាពល្អ។ ដោយក្តីរាប់អានពី META Charity Association។